Bamboo Island

Bamboo Island
ទីនេះគឺជាកោះឬស្សី​ (ក្រុងព្រះសីហនុ)

ប្រវត្តិភូមិខ្នារ

(១) ដីដឺ គឺជាដីទួលធំដែលមានដើមឈើធំៗ និងខាងក្រោមមានព្រេចដុះក្រាស់ខ្មឹក
(២) សិលាចារិកមួយផ្ទាំងនេះសព្វថ្ងៃស្ថិតនៅក្នុងវត្តឈ្មោះ វត្តគោកផ្ចឹក

​​ ភូមិខ្នារ គឺជាភូមិមួយដែលស្ថិតនៅប៉ែកខាងត្បូង​នៃស្រុកសំរោង​​ ​ ​ ចំងាយ​ប្រមាណ ១៣​ គម ។​​​ ភូមិនេះស្ថិតនៅក្នុងឃុំក្រសាំង ស្រុកចុងកាល់ ​ខេត្តឧត្តរមានជ័យ ​ ហើយមានព្រំ​ប្រ​ទល់​​ខាង​ជើងជាប់ ​ ឃុំបូស្បូវ ខាងកើតជាប់នឹង ឃុំពង្រ ខាងត្បូងជាប់នឹង ឃុំ គោកស្ពាន និង​ ​​​ខាង​លិច​​ជាប់នឹងភូមិ ឈូក។ ​ ​ភូមិនេះស្ថិតនៅលើទួលធំមួយ​ ផ្នែកដីខាង កើត ជាដីមានជីជាតិ​ជាប់​នឹង​ត្រពាំង បឹង ព្រែក​ នឹងមានដីដឺ(១)ព្រៃធំៗទៀតផង ខាងលិចក៏ជាដី មានជីជាតិដែរ ។ ប្រជា​ជនរស់នៅភូមិនេះនាំគ្នាប្រកបរបរកសិកម្ម ធ្វើស្រែ ​ចំការ ក្រៅពីនេះពួក គាត់ក៏ចិញ្ចឹមសត្វ និង​ ដាំបន្លែផងដែរ។
ភូមិនេះមានប្រវត្តិយូរលង់ណាស់មកហើយដែលមានដូចតទៅ ៖
តាមការនិយាយតៗ​គ្នារបស់ចាស់ៗ​ជាពីសេសពីលោកអ៊ំ ហិម ដែលគាត់ជាមេភូមិនៅ​ភូមិ​ខ្នារ​នេះស្រាប់គាត់​បានមានប្រសាសន៍រៀបរាប់ឲ្យដឹងថា៖
ទីទួលភូមិខ្នារនេះប្រហែលជាធ្លាប់មានមនុស្សរស់នៅតាំងតែពីសម័យបុរាណមកហើយពី​​​ព្រោះ​ នៅជិតទួលនោះភាគខាងលិចប្រមាណជា១
គ ម គេឃើញមានទួលប្រាសាទបុរាណមួយដែល​មាន​គូរ​ទឹក​​ព័ទ្ធ​ជុំ​វិញដែលគេស្គាល់ថាជា​ប្រាសាទ ត្រពាំងរូង ដែលនៅទីទួលប្រាសាទនោះ​មាន​​​កប់​ផ្ទាំងថ្មធំៗ ទំរ​​​លិង្គព្រះឥសូរ គឺយូនីព្រះនាងឧមាភគវតី វត្ថុបុរាណជាច្រើនដែលត្រូវ​បានគេ​ជីកយកអស់នៅក្នុងសម័យសង្រ្គាម និងមានកំទេចកំទី ឆ្នាំងដី ក្រឡ ខួច ថូ និងជាពិសេស​ជាង​ ​នេះទៅទៀតនោះគឺ​ មានសិលាចារឹក​(២)មួយផ្ទាំង​ទៀត​ផង ​ហើយនៅខាងជើងភូមិមាន​ថ្នល់​ចាស់​បូរាណមួយដែលចប់នៅទីនោះ គេហៅថាថ្នល់ដាច់ ​​ ​និងនៅភាគខាងកើតភូមិ​មាន​​ប្រា​សា​ទ​​​​​ជាច្រើន​ទៀត​ នៅពាសពេញព្រៃ​ ដែលបា្រសាទទាំងនោះខ្លះនៅសល់ថ្មបាយក្រៀម​តំរៀប​ជា​ផ្នែកខ្លះ​នៃ​តួប្រា​សា​​ទ និងខ្លះទៀតនៅសល់តែទីទួល និងដុំថ្មតិចតួចប៉ុណ្នោះ។​ ​ ប៉ុន្តែក្រោយមកគេពុំដឹងថា​មនុស្សបុរាណទាំងនោះចាកចោលទីកន្លែងនោះតាំងពីពេលណា​ដោយ​សារបញ្ហាអ្វីឡើយ ក្រោយ​មក​ទីតាំងអស់នោះបានក្លាយជាព្រៃ មានដើមឈើ តូច ធំ ដុះ​ពា​សពេញទួល។

(៣)ភូមិរលំវែង គឺជាភូមិមួយដែលស្ថិតនៅភាគខាងត្បូងភូមិខ្នារសព្វថ្ងៃ ដែលជាដើមកំនើតរបស់អ្នកភូមិខ្នារ

ចំណេរក្រោយមក មានមនុស្សមួយក្រុមតែងតែបានឆ្លងកាត់ទីនោះ ហើយបានឈប់សំរាកនៅ​ទីនោះ។ ប្រជាជនទាំងនោះបានរស់នៅក្នុងភូមិមួយគឺ​ ភូមិរលំវែង(៣)​ប្រជាជនប្រកបមុខរបរ ធ្វើ​ស្រែចំការដោយអ្នកខ្លះមានស្រែជិត អ្នកខ្លះមានស្រែឆ្ងាយ និងរបរបាញ់សត្វ​។ ​ ចំពោះអ្នកមាន​ស្រែ​ឆ្ងាយគឺពួកគេត្រូវដេកផ្លូវមួយយប់ ជាពិសេសគឺស្រែដែលស្ថិតនៅប៉ែក​ខាង​ជើង​នៃភូមិរប​ស់​​ ពួកគេ។ ​ដែលការធ្វើដំនើររបស់ពួកគេតែងតែឆ្លងកាត់ទីទួលនោះ ពេល​ដែល​ទៅ​ស្រែ​ឆ្ងាយ​នោះពួកគាត់តែងតែនាំគ្នាស្នាក់អាស្រ័យនៅទីទួលមួយ ​ ដែលមានដើមខ្នារមួយយ៉ាងធំ នៅជិត​ត្រពាំង ពួកគាត់តែងតែស្នាក់នៅក្រោមដើមខ្នារនោះ ដើម្បីឲ្យគោ ក្របីបានឈប់សំរាកជើង​​​​និង​ ស្នាក់នៅទីនោះមួយយប់ ស្អែកឡើងសឹមបន្តដំ​ណើរ​ត្រលប់ទៅភូមិវិញ ។ក្នុងដំណើរទៅស្រែជា​រៀង​រាល់ឆ្នាំ និងតែងតែបានឈប់សំរាកទីនោះជារៀងរាល់ឆ្នាំ ​ ដោយទីនោះជាទីទួលមិនដែល​មាន​ទឹកលិច​ហើយមានដើមខ្នារធំមួយផង គេក៏បានឲ្យឈ្មោះទីនោះថា គោកខ្នារ។ ដោយសារ​ទីនោះមានភូមិសាស្រ្តអំណោយផលដល់ការស្នាក់នៅដោយមានត្រពាំងបឹងបួរនៅជិត​ ​និង​​​​ សំ​បូរ​ម្ហូប មានត្រី ​ និង​ សត្វ ។​ ម៉្យាងវិញទៀតដោយទួលខ្នារនៅជិតស្រែរបស់ពួកគេផងពួកគេក៏​បាននាំគ្នាចាប់ដីនៅគោកខ្នារ​ ​​ដំបូងឡើយ​មានលក្ខណៈជាចំការ។​​ នៅពេលនោះប្រជាជនក៏​បាន​នាំគ្នាចាប់ផ្ដើមពង្រីកទឹកដី និងចាប់ផ្ដើមមករស់នៅគោកខ្នារ ​ដោយសារដីមានជីវជាតិល្អ ប្រជាពលរដ្ឋក៏នាំគ្នាមករស់នៅ​កាន់​តែច្រើនទៅៗបង្កើតបានជាភូមិមួយដែលគេហៅថា​​ ភូមិ​ខ្នារ រហូតដល់បច្ចុប្បន្ននេះ ។​​​​ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ​ ភូមិនេះមិនបានស្ថិតនៅក្រោមការ​គ្រប់​គ្រងរបស់រដ្ឋអំណាច​សាធារណៈរដ្ឋខ្មែរ​​របស់លោក លន់ នល់ ​ទេគឺស្ថិតក្រោមការត្រូត​ត្រា​របស់ទ័ពព្រៃខ្មែរ​ក្រហម។ នៅក្នុងសង្គ្រាមឆ្នាំ​ ១៩៧៥ - ១៩៧៩ ​ ប្រជាជនទាំងអស់ត្រូវស្ថិត នៅក្រោមការគ្រប់​គ្រងនៅ ក្រោមរបបដ៏ខ្មៅងងឹត ដែលប្រជារាស្ត្រខ្មែរគ្រប់រូបគ្មាននរណាម្នាក់ អាចគេចផុតបានឡើយ។ ប្រជាជនទាំងអស់ត្រូវគេកែន និងជំលៀសប្រជាជនឲ្យចាកចេញពី ភូមិដ្ឋាន ​បែកបាក់គ្រួសារ​​​ និងត្រូវធ្វើការធ្ងន់ធ្ងរហួសកំលាំង​​ ​ ទទួលរបបអាហារមិនគ្រប់គ្រាន់ និងទទួលទារុណកម្ម​ផ្សេង​ៗ ​។​ ប្រជាជនក្នុងភូមិខ្នារនេះត្រូវបានគេបានជំលៀសទៅកាន់ ភូមិ ស្ដៅពក ត្រាំសសរ ភូមិជ្រោយក្នុង​ ស្រុកស្រីស្នំ ខេត្តសៀមរាប និងភូមិស្រុកផ្សេងៗទៀត។ ​ ក្រោយពីរបប ពល ពត ​​ត្រូវបានដួលរលំ ប្រជាជនក៏បានវិលត្រលប់មកមកកាន់ភូមិដ្ឋាន របស់ ​ខ្លួន​​រៀងៗខ្លួន ។ ក៏ប៉ុន្តែភូមិខ្នារនេះ ក៏ដូចជាខេត្តឧត្តមានជ័យទាំងមូលនៅតែបន្តនូវសង្គ្រាម​ស៊ី វិល​រាំ​រៃនៅតែបន្ត។ ភូមិនេះស្ថិតនៅក្នុងព្រៃ ដូច្នេះវាជាទីតាំងសមរភូមិដ៏ក្ដៅគគុរ សំរាប់ទ័ពព្រៃ​ និង​ទ័ពរដ្ឋកម្ពុជា។ នៅក្នុងសម័យសង្គាមភូមិនេះត្រូវ​ទទួល​រងនូវគ្រាប់កាំភ្លើងតូច ​ធំ ហើយមាន ពេលខ្លះធ្វើឲ្យឆេះផ្ទះអ្នកភូមិទៀតផង ។ ​ ម្យ៉ាងវិញ​ទៀត​​​ភូមិនេះត្រូវផ្លាស់ប្ដូរកង​ទ័ពជា​រឿយ​​​ៗ ​គឺមានទ័ពមួយក្រុមចាកចេញហើយមានមួយក្រុម​ទៀតចូល​មក ជាមួយគ្នានេះដែរក៏មាន កង ទ័ពខ្លះ​មានសណ្ដានចិត្តល្អចេះជួយប្រជាជន ការពារប្រជាជន និង​ទ័ពខ្លះ​ចិត្តអាក្រក់ ដែលបង្ក​ភាពភ័យខ្លាចដល់ប្រជាជន ​​ ​​​ហើយបានបាញ់សត្វចិញ្ចឹមរបស់​អ្នក​ភូមិយកធ្វើជា​ចំណីអាហារ​ដែលមានដូចជា មាន់ ទា​ ​ ជ្រូក ឆ្កែ ជាដើម ។​ និយាយជារួមបន្ទាប់ពីការធ្វើរដ្ឋប្រហានៅឆ្នាំ​១៩៩៧​ ​​នៅឃុំអូរស្មាច់ ខេត្តឧត្តរមានជ័យទាំងមូល បានបញ្ចប់សង្រ្គាមមានសុខសន្តិភាព ។ ដោយឡែកចំពោះភូ​មិខ្នារវិញក៏បានបញ្ចប់សង្គ្រាមដែរ ​​ ​ ហើយប្រជាជនរស់នៅបានសុខរហូត​មក។​ សព្វថ្ងៃនេះភូមិខ្នារមានប្រជាជនរស់នៅចំនួន ​​៣១៥​​ គ្រួសារ​ ហើយប្រជាជនរស់នៅ​ពឹង​ផ្អែក​ទៅលើការប្រកបរបរកសិកម្មទាំងស្រុង៕

ភ្នំពេញ ថ្ងៃទី​​ ៣០ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១០
និស្សិត

ផល សុផុន