Thursday, January 6, 2011
Subscribe to:
Post Comments (Atom)
ប្រវត្តិភូមិខ្នារ
(១) ដីដឺ គឺជាដីទួលធំដែលមានដើមឈើធំៗ និងខាងក្រោមមានព្រេចដុះក្រាស់ខ្មឹក |
ភូមិនេះមានប្រវត្តិយូរលង់ណាស់មកហើយដែលមានដូចតទៅ ៖
តាមការនិយាយតៗគ្នារបស់ចាស់ៗជាពីសេសពីលោកអ៊ំ ហិម ដែលគាត់ជាមេភូមិនៅភូមិខ្នារនេះស្រាប់គាត់បានមានប្រសាសន៍រៀបរាប់ឲ្យដឹងថា៖
ទីទួលភូមិខ្នារនេះប្រហែលជាធ្លាប់មានមនុស្សរស់នៅតាំងតែពីសម័យបុរាណមកហើយពីព្រោះ នៅជិតទួលនោះភាគខាងលិចប្រមាណជា១ គ ម គេឃើញមានទួលប្រាសាទបុរាណមួយដែលមានគូរទឹកព័ទ្ធជុំវិញដែលគេស្គាល់ថាជាប្រាសាទ ត្រពាំងរូង ដែលនៅទីទួលប្រាសាទនោះមានកប់ផ្ទាំងថ្មធំៗ ទំរលិង្គព្រះឥសូរ គឺយូនីព្រះនាងឧមាភគវតី វត្ថុបុរាណជាច្រើនដែលត្រូវបានគេជីកយកអស់នៅក្នុងសម័យសង្រ្គាម និងមានកំទេចកំទី ឆ្នាំងដី ក្រឡ ខួច ថូ និងជាពិសេសជាង នេះទៅទៀតនោះគឺ មានសិលាចារឹក(២)មួយផ្ទាំងទៀតផង ហើយនៅខាងជើងភូមិមានថ្នល់ចាស់បូរាណមួយដែលចប់នៅទីនោះ គេហៅថាថ្នល់ដាច់ និងនៅភាគខាងកើតភូមិមានប្រាសាទជាច្រើនទៀត នៅពាសពេញព្រៃ ដែលបា្រសាទទាំងនោះខ្លះនៅសល់ថ្មបាយក្រៀមតំរៀបជាផ្នែកខ្លះនៃតួប្រាសាទ និងខ្លះទៀតនៅសល់តែទីទួល និងដុំថ្មតិចតួចប៉ុណ្នោះ។ ប៉ុន្តែក្រោយមកគេពុំដឹងថាមនុស្សបុរាណទាំងនោះចាកចោលទីកន្លែងនោះតាំងពីពេលណាដោយសារបញ្ហាអ្វីឡើយ ក្រោយមកទីតាំងអស់នោះបានក្លាយជាព្រៃ មានដើមឈើ តូច ធំ ដុះពាសពេញទួល។
(៣)ភូមិរលំវែង គឺជាភូមិមួយដែលស្ថិតនៅភាគខាងត្បូងភូមិខ្នារសព្វថ្ងៃ ដែលជាដើមកំនើតរបស់អ្នកភូមិខ្នារ |
ភ្នំពេញ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១០ ផល សុផុន |
សំលាញ់ផុនសុខសប្បាយទេ? រាល់នេះតើឯងនៅណា?មានប្រពន្ធប៉ុន្មានអ្នកហើយ?
ReplyDelete